គោលការណ៍ឯកជនភាព

សួស្តីមកកាន់ My SB Fortune

សូមស្វាគមន៍ មកកាន់កម្មវិធី My SB Fortune ដែលជាកម្មវិធី សំរាប់ទស្សន៏ទាយវាសនាមនុស្ស ។ បើកដំណើរការនៅឆ្នាំ ២០២១។ កម្មវិធី My SB Fortune អាចប្រើប្រាស់បានយ៉ាងរហ័សចំពោះ ៖

1. មើលថ្លឹងឆ្អឹង តាមរយះថ្ងៃខែឆ្នាំកំណើត ដឹងពីវាសនា នឹងជាប្រភេទមនុស្សរបៀបណា

2. ជ្រើសរើសថ្ងៃល្អសំរាប់ទិញឡាន ម៉ូតូ និងសម្ភោធបើកហាងថ្មី ទៅតាមថ្ងៃដែលទេវតាអោយឬក្ស តាមឆ្នាំកំណើតរបស់លោកអ្នក

3. ជ្រើសរើសថ្ងៃល្អសំរាប់សាងសង់ផ្ទះ សាលា កុដិ និងធ្វើពិធីធំៗផ្សេងៗ ទៅតាមថ្ងៃដែលទេវតាអោយឬក្ស ទៅតាមឆ្នាំកំណើតរបស់លោកអ្នករៀងៗខ្លួន

4. ទស្សន៏ទាយរាសីលោកអ្នកតាមឆ្នាំកំណើតថ្ងៃល្អថ្ងៃមិនល្អ និងខែល្អ ខែមិនល្អ ពេញ១ឆ្នាំ

5. ទស្សន៏ទាយរាសីលោកអ្នកតាមឆ្នាំកំណើតថ្ងៃល្អថ្ងៃមិនល្អ និងខែល្អ ខែមិនល្អ ឆ្នាំដែលមានគ្រោះចាប់ពីអាយុ១៣ឆ្នាំ ដល់អាយុ៨៣ឆ្នាំ ទៅតាមវ័យវ័យក្មេង វ័យកណ្តាល និង វ័យចាស់ពេញ១ជីវិត ។

6. មើលឈ្មោះប្តីប្រពន្ឋ ដាក់ឈ្មោះអោយកូន និងផ្សេងៗ។

ក្រុមការងារនឹងគោរពឯកជនភាព និងឱ្យតម្លៃលើការជឿទុកចិត្តរបស់អ្នកប្រើប្រាស់ ក្នុងការប្រើប្រាស់ កម្មវិធី My SB Fortune នេះ។ ដូចនេះយើងបានបង្កើតគោលការណ៍ឯកជនភាព ដើម្បីពិពណ៌នា និង ផ្តល់ព័ត៌មានជូនអ្នកប្រើប្រាស់ដែលរួមមាន៖ប្រភេទព័ត៌មានដែល My SB Fortune ចាំបាច់ត្រូវការប្រមូលពីអ្នកប្រើប្រាស់,របៀបដែលពួកយើងប្រើប្រាស់ព័ត៌មានទាំងនោះ និង របៀបដែលពួកយើងការពារសុវត្ថិភាពព័ត៌មានទាំងនោះ ។ ក្រុមការងារសូមលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ទាំងអស់ ចូលរួមអាននូវគោលនយោបាយឯកជនភាពនេះទាំងមូល មុននឹងលោកអ្នកចូលទៅប្រើប្រាស់។

១. ប្រភេទព័ត៌មានអ្វីខ្លះដែល My SB Fortune ចាំបាច់ត្រូវការ ពីអ្នកប្រើប្រាស់?

១.១. ព័ត៌មានដែលអ្នកប្រើប្រាស់ ត្រូវផ្តល់ឱ្យមកកាន់ការងារ My SB Fortune រួមមាន ព័ត៌មានផ្ទាល់ខ្លួន និង ព័ត៌មានប្រជាសាស្ត្រ។ នៅពេល អ្នកប្រើប្រាស់ ចូលទៅប្រើ កម្មវិធី My SB Fortune តាមរយៈលេខទូរស័ព្ទ របស់ពួកគេ គឺតម្រូវឱ្យផ្តល់ព័ត៌មានមួយចំនួនដូចជាៈ

- ព័័ត៌មានផ្ទាល់ខ្លួនរបស់ លោក អ្នកដែលជាព័ត៌មានអាចកំណត់នូវអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ រួមមាន ឈ្មោះ, សារអេឡិចត្រូនិចជាដើម។

- ព័ត៌មានប្រជាសាស្ត្រ រួមមាន ភេទ អាយុ ឬ ជាព័ត៌មានដែលស្រដៀងគ្នា នៅលើទំព័រហ្វេសបុក ដែល អ្នកប្រើប្រាស់ ស្ម័គ្រចិត្តបង្ហាញជាសាធារណៈ។ នៅពេលណាដែលក្រុមការងារ My SB Fortune ភ្ជាប់ព័ត៌មានប្រជាសាស្ត្រជាមួយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ នឹងចាត់ទុកវាជាព័ត៌មានផ្ទាល់ខ្លួន។

១.២. ព័័ត៌មានដែលយើងធ្វើការប្រមូលនៅពេលដែលអ្នកប្រើប្រាស់ចូលទៅប្រើ និង នៅពេលធ្វើការស្នើសុំប្រើប្រាស់:

បន្ថែមពីលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ឬព័ត៌មានផ្សេងៗដែលអ្នកប្រើប្រាស់បានបញ្ចូនមកកាន់ក្រុមការងារតាមរយៈការប្រើប្រាស់ ក្រុមការងារ My SB Fortune នឹងប្រមូលយកព័ត៌មានជាក់លាក់ដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកប្រើប្រាស់បានកំពុងចរាចរណ៍នៅកម្មវិធី My SB Fortune ។ ព័ត៌មានអំពីការប្រើប្រាស់ទាំងនោះរួមបញ្ចូល ប្រភេទទូរស័ព្ទដែលលោកអ្នក កំពុងប្រើប្រាស់, តំបន់ដែលអ្នកកំពុងប្រើប្រាស់កម្មវិធី, កាលបរិច្ឆេទប្រើប្រាស់កម្មវិធី ,ការចូលរួមបរិច្ចាគនានាដែលលោកអ្នកកំពុងប្រើប្រាស់កម្មវិធី, ប្រភេទសកម្មភាពនានាដែលបានកត់ត្រានៅពេលកំពុងប្រើប្រាស់កម្មវិធី។ យើងខ្ញុំនឹងអាចប្រើប្រាស់ព័ត៌មានទាំងអស់នោះដើម្បីគោលបំណងមួយចំនួនក្នុងការពង្រីក និង អភិវឌ្ឃន៍កម្មវិធីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ស្របពេលជាមួយគ្នានេះដែរ យើងធ្វើការប្រមូលអាស័យដ្ឋាន IP និង កំណត់សម្គាល់ផ្សេងៗ (Device Identifier) សម្រាប់ទូរស័ព្ទរបស់លោកអ្នក និង ឧបករណ៍ផ្សេងៗដែលអ្នកប្រើប្រាស់បានប្រើចូលទៅកាន់កម្មវិធី។ មានវិធីសាស្ត្រមួយចំនួនដែលត្រូវបានប្រើប្រាស់ដើម្បីប្រមូលសម្រាប់ព័ត៌មានក្នុងការប្រើប្រាស់រួមមាន៖ Cookies: Cookie គឺជាកន្លែងបណ្តុំទិន្នន័យនៅលើឧបករណ៍បច្ចេកវិទ្យាព័ត៌មានត្រូវបានប្រើប្រាស់នៅពេលមានប្រតិបត្តិការកម្មវិធី។ Flash Cookie គឺជាឯកសារទិន្នន័យមួយដែលដាក់នៅលើឧបករណ៍មួយតាមរយៈកម្មវិធីជំនួយរបស់ Adobe Flash ដែលអាចត្រូវបានភ្ជាប់មកជាមួយឬទាញយកដោយអ្នកប្រើប្រាស់ ទៅកាន់ឧបករណ៍របស់អ្នកប្រើប្រាស់។ Cookies និង Flash Cookies ត្រូវាបានប្រើប្រាស់សម្រាប់គោលបំណងជាច្រើនមានដូចជា៖ វាជាអង្គចងចាំរបស់អ្នកប្រើប្រាស់ និង ជាចំណូលចិត្តរបស់អ្នកប្រើប្រាស់ ព្រមទាំងអាចតាមដានបាននៅពេលដែលអ្នកប្រើប្រាស់ចូលទៅកាន់ទំព័រ វេបសាយ របស់ពួកយើង។ ប្រសិនបើលោកអ្នក ជ្រើសរើសការបិទ Cookies ឬក៏ Flash នោះលក្ខណៈពិសេសមួយចំនួននៃកម្មវិធីនឹងមិនមិនត្រូវបានដំណើរការ។

២.តើអ្នកណាជាម្ចាស់ព័ត៌មានខណៈពេលដែលវាត្រូវបានបញ្ជូន?

ពួកយើងជាម្ចាស់ព័ត៌មានដែលប្រមូលបាននៅក្នុងឃ្លាំងទិន្នន័យរបស់ពួកយើង។ ទោះយ៉ាងណាពួកយើងនឹងប្រើប្រាស់ព័ត៌មានទាំងអស់នេះក្នុងគោលដៅឯកជនភាពតែប៉ុណ្ណោះ ។

៣.តើពួកយើងប្រើព័ត៌មានដែលប្រមូលបានយ៉ាងដូចម្តេច?

ប្រើប្រាស់ព័ត៌មានដែលបានផ្តល់មកកាន់ពួកយើងៈ ក្រុមការងារនឹងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់, ព័ត៌មានប្រជាសាស្ត្រ, ព័ត៌មានដែលពួកយើងប្រមូលបានពីអ្នកប្រើប្រាស់រួមមាន៖

• ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់ជាមួយនឹងព័ត៌មាន ឬក៏សេវាកម្ម ឬដំណើរការនៃប្រតិបត្តិការដែលអ្នកបានដាក់ស្នើ ឬយល់ព្រមទទួល

• ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលរួមនូវរាល់លក្ខណៈពិសេសៗរបស់កម្មវិធី

• ដើម្បីដំណើរការនៃការចុះឈ្មោះអ្នកប្រើប្រាស់ជាមួយកម្មវិធី

• ដើម្បីអភិវឌ្ឃន៍កម្មវិធី ឬ សេវាកម្មរបស់ពួកយើង, និងដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅលើការប្រើ ប្រាស់កម្មវិធី, ឬផ្តល់ឱ្យនូវមាតិកាជាក់លាក់ដែលពាក់ព័ន្ធនឹងអ្នកប្រើប្រាស់

• ដើម្បីផ្ញើសារទៅអ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់ផែនទីរបស់កម្មវិធី ដែលអាចឱ្យអ្នកប្រើប្រាស់ដឹងពីកន្លែងដែលគាត់កំពុងមានសកម្មភាព

• ដើម្បីទំនាក់ទំនងទៅអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់កម្មវិធីរបស់អ្នកប្រើប្រាស់ និង ការសម្រេចចិត្តរបស់យើង, ការផ្លាស់ប្តូរគោលនយោបាយរបស់កម្មវិធី

• សម្រាប់គោលបំណងដែលត្រូវបានបង្ហាញនៅពេលដែលអ្នកប្រើប្រាស់ផ្តល់ព័ត៌មានរបស់ពួកគេ ឬដូចមានចែងក្នុងគោលនយោបាយសិទ្ធិឯកជននេះ។

• សូមមេត្តាចំណាំផងដែរថា រាល់ព័ត៌មានដែលត្រូវបានបញ្ចូនមកកាន់កម្មវិធី My SB Fortune តាមរយៈ អាស័យដ្ឋានអ៊ីមេល ឬក៏មុខងារដែលស្រដៀងទាំងនេះគឺមិនត្រូវទទួលបានការឆ្លើយតបទេ។

៤. នៅពេលណា និងតាមរយៈណាដែលក្រុមការងារពួកយើងបានបង្ហាញព័ត៌មានទៅកាន់ភាគីទី ៣

៤.១. ជាទូទៅៈ យើងនឹងមិនលក់ ជួល ឬចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យភាគីទីបីណាមួយដោយគ្មានការយល់ព្រមច្បាស់លាស់ពីអ្នកប្រើប្រាស់ឡើយ។ ពួកយើងប្រហែល ចែករំលែកនូវព័ត៌មានដែលមិនមែនជាអត្តសញ្ញាណមិនផ្ទាល់ខ្លួន ដែលមានដូចជា ព័ត៌មានប្រជាសាស្ត្រ, ព័ត៌មានអំពីការប្រើប្រាស់និងស្ថិតិអ្នកប្រើប្រាស់រួមជាមួយភាគីទីបី។ ក្នុងកម្រិតដែលពួកយើងចែករំលែកនូវព័ត៌មានទាំងនោះជាមួយភាគីទីបី នោះភាគីទីបីក៏ត្រូវគោរពនូវគោលនយោបាយឯកជនភាពផងដែរ។

៤.២. ភាគីទី ៣ ដែលផ្តល់សេវាកម្មតំណាងឱ្យពួកយើង: យើងអាចនឹងជួលអ្នកផ្គត់ផ្គង់ ដែលជាភាគីទី ៣ ក្នុងការផ្តល់សេវាកម្ម តំណាងឱ្យកម្មវិធីរបស់យើងដូចជាៈ ការ host កម្មវិធី, ការរចនា ឬការប្រតិបត្តិការផ្សេងៗនៃលក្ខណៈពិសេសរបស់កម្មវិធី និង ការវិភាគតាមដាននានា។ ពួកយើងអាចនឹងផ្តល់ឱ្យអ្នកផ្គត់ផ្កង់ទាំងនោះជាមួយព័ត៌មានរបស់អ្នកប្រើប្រាស់រួមបញ្ជូលទាំង ព័ត៌មានផ្ទាល់ខ្លួន។ ខណៈពេលដែលភាគីទីបី នឹងប្រើប្រាស់ព័ត៌មានដែលផ្តល់ឱ្យនោះ ដើម្បីធ្វើការវាយតម្លៃ និងផ្តល់ឱ្យពួកយើងនូវព័ត៌មានអំពីការប្រើប្រាស់កម្មវិធី និង ការចូលពិនិត្យមើលនូវមាតិការបស់ពួកយើង។ ពួកយើងនឹងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនទាំងនេះជាមួយអ្នកផ្តល់សេវាវិភាគនោះទេ ប៉ុន្តែពួកគេប្រហែលជានឹងរៀបចំ និង ចូលទៅតាមការប្រើប្រាស់ Cookies របស់ពួកគេ និង embedded Script ដែលមាននៅលើឧបករណ៍បច្ចេកវិទ្យារបស់អ្នកប្រើប្រាស់ ហើយភាគីទីបី ក៏ប្រហែលជាប្រមូល ឬក៏ធ្វើការចូលទៅកាន់ព័ត៌មានរបស់អ្នកប្រើប្រាស់ដែលមានដូចជា ព៏ត៌មានមិនមែនផ្ទាល់ខ្លួន ដែលជាព័ត៌មានអាចកំណត់អត្តសញ្ញាណបាន។

៤.៣.ការផ្សព្វផ្សាយៈ ពួកយើងប្រហែលផ្តល់ជូននូវការផ្សព្វផ្សាយតាមរយៈកម្មវិធីដែលតម្រូវឱ្យមានការចុះឈ្មោះ។ យោងតាមការផ្សព្វផ្សាយនោះផងដែរ អ្នកប្រើប្រាស់ត្រូវឯកភាពទៅនឹងវិធានការដែលសម្រាប់ធ្វើការផ្សព្វផ្សាយ។ ក្នុងនោះដែរ នឹងតម្រូវឱ្យអ្នកប្រើប្រាស់មានតម្រូវការជាក់លាក់ដែលរួមមាន ការអនុញ្ញាតឱ្យអ្នកកញ្ចក់ថវិកានៃការផ្សព្វផ្សាយនេះប្រើឈ្មោះ សម្លេងនៅក្នុងការផ្សាយពាណិជ្ជកម្ម ឬទីផ្សារដែលទាក់ទងនឹងការផ្សព្វផ្សាយ។ ប្រសិនបើអ្នកប្រើប្រាស់ជ្រើសរើសការផ្សព្វផ្សាយ នោះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នឹងអាចបង្ហាញទៅកាន់ភាគីទី៣ ឬក៏ត្រូវបង្ហាញជាសាធារណៈទាក់ទងទៅនឹងការងាររដ្ឋបាលនៃការផ្សព្វផ្សាយ ដែលរួមមាន ការភ្ជាប់ជាមួយនឹងការជ្រើសរើសអ្នកឈ្នះ, ការផ្តល់រង្វាន់នានាឱ្យស្របតាមតម្រូវការនៃច្បាប់ ឬក៏ស្របតាមច្បាប់នៃការផ្សព្វផ្សាយ។

៤.៤. ផ្ទេរអាជីវកម្មៈ ពួកយើងប្រហែលជាអាចចែករំលែកនូវព័ត៌មានរបស់អ្នកប្រើប្រាស់ រួមទាំងព័ត៌មានព័ត៌មានផ្ទាល់ខ្លួនរបស់ប្រើប្រាស់ ព័ត៌មានប្រជាសាស្រ្ត និង ការប្រើប្រាស់ព័ត៌មានជាមួយក្រុមហ៊ុនពាក់ព័ន្ធ និងសាខារបស់យើងសម្រាប់ហេតុផលផ្ទៃក្នុង។ ពួកយើងក៏សូមរក្សាសិទ្ធិក្នុងការបង្ហាញនិងផ្ទេរព័ត៌មានទាំងអស់នោះក្នុងន័យ៖

• ដើម្បីភាពជាម្ចាស់ ឬដើម្បីប្រតិបត្តិកម្មវិធី ឬដើម្បីទុកជាមូលដ្ឋានទិន្នន័យដើម្បីប្រើប្រាស់បាន។

• ក្នុងការទាក់ទងនឹងការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន, ការបូកសរុប, ការកសាង, ការលក់ភាគហ៊ុនជាសមាជិក ទ្រព្យសម្បត្តិ ការផ្លាស់ប្តូរការសហការ របស់យើងទាំងអស់រាប់បញ្ចូលទាំងក្នុងកំឡុងពេលនៃពេលដំណើរការផងដែរ។

៥. តើព័័ត៌មានអ្វីដែលអ្នកប្រើប្រាស់បង្ហាញជាសាធារណៈ?

មាតិកាដែលអ្នកប្រើប្រាស់បង្កើត និង ព័ត៌មានជាសាធារណៈ ៖ គោលនយោបាយឯកជនភាពនេះមិនអនុវត្តចំពោះរាល់ព័ត៌មានណាដែលអ្នកបង្ហាញជាសាធារណៈ ឬក៏ចែករំលែកនៃការប្រើប្រាស់កម្មវិធី។ ពួកយើងមិនទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ ការប្រើប្រាស់ ឬក៏ ភាពខុសនៃព័ត៌មានរបស់អ្នកប្រើប្រាស់ដែល អ្នកប្រើប្រាស់ចែករំលែកតាមរយៈកម្មវិធី My SB Fortune ។

៦. តើខ្ញុំត្រូវផ្លាស់ប្តូរចំណូលចិត្តព័ត៌មាននិងទំនាក់ទំនងយ៉ាងដូចម្តេច?

អ្នកប្រើប្រាស់គឺជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាព័ត៌មានអោយបានត្រឹមត្រូវ នូវរាល់ព័ត៌មានដែលអ្នកប្រើប្រាស់បានបញ្ជូនមកកាន់ក្រុមការងារយើង ដែលមានដូចជា ព័ត៌មានទំនាក់ទំនងរបស់អ្នកប្រើប្រាស់ដែលបានផ្តល់ឱ្យជាផ្នែកនៃ ការចុះឈ្មោះប្រើប្រាស់។ អ្នកប្រើប្រាស់អាចបង្កើតភាពផ្លាស់ប្តូរចាំបាច់នានាចំពោះព័ត៌មានទាំងអស់នេះ តាមរយៈគណនីលោក អ្នក។